កំប្លែងខ្លី៖ សោកនាដកម្ម
ស្ថាប័នអធិការកិច្ចបឋមសិក្សាបញ្ជូនមន្ត្រីឈ្មោះវិនសុន ភីថឺ ឱ្យចុះត្រួតពិនិត្យការបង្រៀន និងការរៀនសូត្ររបស់សិស្សនៅតាមសាលាបឋមសិក្សា ។ ពេលមកដល់សាលាបឋមសិក្សានៅចុងកាត់មាត់ញក លោកវិនសុន ភីថឺ ជ្រើសរើសយកថ្នាក់ដំបូងមួយសម្រាប់ធ្វើការសាកល្បងសមត្ថភាពសិស្ស ។ គាត់សួរខ្លាំងៗ ៖ -ចំណោមក្មួយៗរាល់គ្នា មានក្មួយណាអាចឱ្យឧទាហរណ៍អ្វីដែលល្មមចាត់ទុកជាសោកនាដកម្មបានទេ? ក្មួយណាក្លាហានក្រោកឆ្លើយមុនគេឱ្យលោកគ្រូស្គាល់មុខផង ។ កុមារម្នាក់ក្រោកភ្លែតសួរ ៖ -ឧទាហរណ៍របស់ខ្ញុំ គឺមិត្តខ្ញុំម្នាក់ពេលកំពុងលេងជាមួយខ្ញុំលើចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តមួយគ្រឿងភ្លាវចង្កូតឡើងមកកិនវាស្លាប់ តើនេះហៅថា សោកនាដកម្មបានទេ? -មិនបានទេ នេះគេហៅឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ។ កុមារទីពីរក្រោកឡើងទៀត ៖ -ចុះប្រសិនបើរថយន្តបឺសមួយគ្រឿងដឹកសិស្សតូចៗ៥០នាក់ ទៅកម្សាន្តទេសភាពតាមជនបទ ស្រាប់តែរអិលធ្លាក់ជ្រោះជ្រៅ សិស្សតូចៗស្លាប់អស់គ្មានសល់ម្នាក់។ តើនេះហៅថា សោកនាដកម្មទេ? -មិនដូចគ្នាទេ នេះគេហៅការបាត់បង់ជីវិតដ៏ធំ ។ ក្នុងថ្នាក់ស្ងាត់ច្រៀប បន្ទាប់ពីឧទាហរណ៍ដែលលើកឡើងត្រូវបានបដិសេធជាបន្តបន្ទាប់។ ឃើញដូច្នេះលោកមន្ត្រីអធិការកិច្ចបឋមសិក្សាសួរបន្ត ៖ -ម៉េចដែរ មានក្មួយណាអាចនិយាយបានពីឧទាហរណ៍សោកនាដកម្មទេ? ចុងក្រោយមានដៃស្គមតូចមួយលើកឡើងរបៀបស្ទាក់ស្ទើរញញើតញញើមគឺជាកុមារតូចម្នាក់អង្គុយចុងថ្នាក់ក្រោកឡើងនិយាយ ៖ -ឧទាហរណ៍របស់ខ្ញុំ គឺថ្ងៃមួយយន្តហោះផ្លូវឆ្ងាយមួយគ្រឿងដែលមានលោកអធិការវិនសុន ភីថឺ ជិះក្នុងនោះផង ត្រូវពួកភេរវករដាក់គ្រាប់បែក បណ្តាលឱ្យផ្ទុះឆេះកណ្តាលអាកាស តើនេះហៅថា សោកនាដកម្មបានទេ? -អស្ចារ្យ! នេះទើបពិតជាសោកនាដកម្មពិតប្រាកដ។ ប៉ុន្តែក្មួយឯងត្រូវបកស្រាយឱ្យគ្រូស្តាប់ តើហេតុម៉េចនឹកឃើញពីដំបូងថា នេះជាសោកនាដកម្ម? -បាទ! ព្រោះខ្ញុំគិតថា បើលោកគ្រូស្លាប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងយំសោកបោកខ្លួននៅចំពោះមុខសពលោកគ្រូ នេះគឺជាសោកនាដកម្មមួយ, តែបន្ទាប់ពីបុណ្យសពលោកគ្រូចប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងជប់លៀងសប្បាយជាមួយប្រុសថ្មីរបស់គាត់ ដល់ពេលនោះលោកគ្រូនឹងយំសោកបោកខ្លួនវិញម្តង នេះហៅថាសោកនាដកម្មលើសោកនាដកម្ម....។
កំប្លែងខ្លី៖ អត់និយាយខុសទេ, គំរាម, ខុសគ្នា
អត់និយាយខុសទេ តាមផ្លូវស្ងាត់ ចោរម្នាក់ចេញស្ទាក់ផ្លូវអ្នកដំណើរជាស្ត្រីចំណាស់ ៖ -ឈប់សិន! យើងមានរឿងត្រូវនិយាយគ្នាឱ្យជ្រះស្រឡះ ។ ក្នុងកាបូបមីងឯងមានលុយតែមួយម៉ឺនរៀលប៉ុណ្ណោះ ហេតុម៉េចព្រឹកមិញពេលខ្ញុំឆក់តាមផ្លូវស្រែកថា បាត់ប្រាក់ជិតមួយលានរៀល? -មីងនិយាយអត់ខុសទេ ។ ប្រាក់មួយម៉ឺនរៀលនោះ មីងប្រុងយកទៅទិញកន្ទុយលេខ។ គិតទៅមើល, មួយម៉ឺនរៀលបើត្រូវវិញ តើបានប៉ុន្មាន? ===================== គំរាម ប្រពន្ធប្រាប់ប្តី ៖ -យើងត្រូវលើកមីកាទូចរៀបការឱ្យវាទៅ ប្រយ័ត្នស្លាប់បាត់រូបរាង ។ -យ៉ាងម៉េចអីចេះយាយប៉ិនេះ, វាជូនផ្លែឈើយើងមួយកន្ត្រក ហើយនិយាយស្តីសមរម្យធម្មតា មិនមែនគំរាមកំហែងអីណា, ហេតុម៉េចភ័យយ៉ាងនេះ? -តាមានមើលក្នុងកន្ត្រកនោះហើយនៅ? -នៅទេ! -មើលពីក្រៅស្មានថាកន្ត្រកនោះជាកន្ត្រកផ្លែឈើ តែតាមពិតសុទ្ធតែគ្រាប់បែក ។ តាឯងទប់ទល់ជាមួយគ្រាប់បែកបានទេ? ================== ខុសគ្នា មិត្តសំឡាញ់ពីរនាក់សួរគ្នា ៖ -អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា? -ខុសគ្នាស្រឡះ ។ -ខុសយ៉ាងម៉េច? -អូដ្ឋអាចមិនផឹក ហើយនៅតែធ្វើការរាប់ខែ ចំណែកមនុស្សប្រមឹកវិញ អាចផឹករាប់ខែ តែអត់ធ្វើការអ្វីទាំងអស់៕
ការជួសជុល ប្រាសាទបន្ទាយឆ្មារ
ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចម្ងាយប្រមាណជា ៥៦ គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ហើយ ៣០ គីឡូម៉ែត្រ ពីជួរភ្នំដងរែក ប្រាសាទបន្ទាយឆ្មារដែលស្ថិតនៅលើ ផ្ទៃដីរាបស្មើ ហើយមានរាងជាចតុកោណត្រូវបានស្ថាបនាឡើង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ព្រះរាជបុត្ររបស់ព្រះបាទជ័យ វរ្ម័នទី៧ ព្រះនាមស្រិន្ទ្រកុមារ និងមេទ័ព ឬសញ្ជកទាំង៤ ដែលបានពលីជីវិត ក្នុងសង្គ្រាម ខ្មែរ ចាម ។ ខាងលើនេះ គឺជាប្រវត្តិនៃបូជនីយដ្ឋានដ៏សំខាន់នេះដែលឆ្លុះបញ្ចាំងតាមរយៈនៃ ខ្លឹមសារផ្ទាំងសីលាចារឹក K.227 ដែលត្រូវបានចារឡើងនៅចុងសតវត្សទី១២ ដើមសតវត្សទិ១៣ នៃគ.ស ...
ការគោរពបូជាព្រះបរមសារីរិកធាតុ
ការគោរពបូជាព្រះសារីរិករបស់ព្រះសម្មាសម្ពុទ្ធអង្គ ត្រូវបានប្រារព្ធឡើងនៅហ្វូ-ណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ តាមលំនាំនៃប្រពៃណីឥណ្ឌា ហើយប្រពៃណីនេះត្រូវបានបន្តរហូតដល់បច្ចុប្បន្ន ។ យើងអាចជារួមនិយាយបានថាការគោរពបូជាព្រះសារីរិកធាតុ ព្រះពុទ្ធព្រះពុទ្ធអង្គ ដោយពុទ្ធសាសនិកខ្មែរ គឺជាសញ្ញានៃអាទិភាពនៃព្រះពុទ្ធសាសនា និងការគោរពប្រតិបត្តិនៃទស្សនវិទ្យានេះនៅហ្វូ-ណន ។ ប្រភពឯកសារចិនដែលលោក ប៉ូល ប៉េល្លីយ៉ូត៌ បានបកប្រែបានឲ្យដឹងថា មានការគោរពបូជាព្រះសារីរិកធាតុនៅហ្វូ-ណន យ៉ាងប្រាកដ ។ ឧទាហរណ៍ជាក់ស្តែង គឺក្នុងរាជរបស់ព្រះបាទរុទ្រវរ្ម័ននៅឆ្នាំ ៥៣៩ នៃគ.ស មានព្រះភិក្ខុសង្ឃមួយព្រះអង្គព្រះនាមថា យុនបាវ ដែលបាននិមន្តមកហ្វូ-ណន តាមព្រះរាជតម្រិះរបស់ព្រះចៅអធិរាជលាង ។ កំណត់ហេតុចិនដ៏ជាក់លាក់បានបន្ថែមទៀតថា បេសកកម្ម ...
ប្រភពនៃការគ្រងស្បង់ចីពរព្រះពុទ្ធអង្គ និងព្រះភិក្ខុសង្ឃខ្មែរ
ត្រៃចីពរដែលព្រះពុទ្ធអង្គគ្រងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។ ប្រវត្តិនេះទាក់ទិនទៅនឹងរ៉ូម៉ាំង រូបនីយកម្ម នៃភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាបុរាណ ក្នុងអំឡុងសតវត្សរ៍ទី២ មុនគ្រឹស្តសករាជ ជាពិសេសតំបន់គន្ធារៈ ។ ក្នុងបរិបទនេះ ចម្លាក់តំណាងឲ្យព្រះពុទ្ធរូបដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា ត្រូវបានសាងឡើងដោយយកគំរូជារូបមនុស្ស ដែលមានលក្ខណៈគ្រងស្បង់ចីពរតាមបែបក្រិចកូ-រ៉ូម៉ាំងពិតៗ ។ តាមប្រវត្តិសាស្ត្រ នៅពេលដែលភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាស្ថិតក្រោមការត្រួតត្រារបស់ពួកក្រិចកូ-រ៉ូម៉ាំង ជនជាតិឥណ្ឌា ដែលស្ថិតក្រោមឥទ្ធិពលវប្បធម៌ក្រិច បានយករូបព្រះអាទិទេពអាប៉ូឡូ ធ្វើជាគំរូ ដើម្បីតំណាងព្រះពុទ្ធអង្គបែបដំបូងគេបង្អស់ក្នុងលោកយើងនេះ ។ អ្វីដែលយើងទើបពោល គឺមិនគួរឲ្យជឿទាល់តែសោះ ក៏ប៉ុន្តែជា ’សច្ចភាព” ...
វិស័យស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ
មុនឆ្នាំ ១៩៨១ គេពុំមានការសិក្សាអំពីវប្បធម៌ថ្ម (Culture megalithique) របស់ជនជាតិខ្មែរ ដែលឋិតក្នុងអំបូរមនខ្មែរ ជំនឿលើខ្មែរទេ ថ្វីត្បិតតែបានបំពេញមុខងារនាទីយ៉ាងសំខាន់នៅសម័យប្រវត្តិសាស្ត្រ ហើយស្ថានភាពនេះកំពុងស្ថិតរហូតដល់បច្ចុប្បន្នភាព ពុំបានទទួលការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវខាងខេមរវិទ្យាឡើយ។ បើតាមការសង្កេតរបស់យើងស្តីអំពីការគោរពបូជាថ្ម (Cf. មីសែល ត្រាណេ, ស្តីពីប្រភពនៃវប្បធម៌អរិយធម៌ និងជំនឿខ្មែរ) បានបង្ហាញនូវ និមិត្តរូបស៊ីជម្រៅរបស់ថ្មធម្មជាតិ ដែលមានលក្ខណៈមិនខុសគ្នាអំពីជំនឿនៅអ៊ឺរ៉ុបឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងបានឃើញវប្បធម៌នេះមានលក្ខណៈផ្ទាល់របស់វាក្នុងភូមិភាគ អាស៊ីអាគ្នេយ៍ ដែនដីគោក ដែលជាស្រុកកំណើតរបស់អំបូរមនខ្មែរ ឬមន-ខ្មែរ ។ សារសំខាន់នៃជំនឿលើថ្មនេះ បានបញ្ជាក់ថា នាសម័យមុនឥណ្ឌូរូបនីយកម្ម ...
ប្រភពនិងអត្ថន័យរបស់របាំរាំវង់ខ្មែរ
ជាបឋម ចូរយើងក្រឡេកមើលត្រួសៗ ទៅលើនិយមន័យរបស់ពាក្យរាំវង់ ក្នុងបរិបទខ្មែរ-មន ឬមន-ខ្មែរ ។ ពាក្យរាំដែលជាកិរិយាស័ព្ទគឺជាការសម្តែងភាពរីករាយសប្បាយតាម កាយវិការខ្លួនប្រាណជើងដៃជាដើមហើយពាក្យរបាំគឺជាពាក្យកើតចេញពីពាក្យ រាំ ។ រីឯពាក្យវង់ដែលជានាម គឺមានន័យថារង្វង់ឬមូល ។ តើរបាំរាំវង់កើតឡើងនៅពេលណា ? សំនួរនេះមានសារៈសំខាន់ណាស់ សម្រាប់ជនជាតិខ្មែរដែលចាត់ទុករបាំនេះ ជាមរតកវប្បធម៌អរូបីយ ប្រចាំជាតិរបស់ខ្លួនរួចទៅហើយនោះ ។ បើតាមការស្រាវជ្រាវរបស់យើង និងលោក ទុំ ពេជ្រក្រវិល កន្លងមកនេះ រាំវង់ខ្មែរបច្ចុប្បន្នកើតចេញពីរាំវង់របស់សហគមន៍ខ្មែ ដើមឬខ្មែរលើ ដែលជាជនជាតិភាគតិច ដូចជា ព្នង គ្រឹង ព្រៅ ...
កំប្លែងខ្លី៖ លោកចៅក្រមតុលាការ, ជិតបានតែងតាំង…
លោកចៅក្រមតុលាការ ពេលឡើងអង្គុយកៅអីក្នុងបន្ទប់ដោយឡែក លោកចៅក្រមសម្លឹងលោកមេធាវី២នាក់ដែលកំពុងអង្គុយទល់មុខខ្លួន ។ លោកមេធាវីទាំងពីរនាក់នោះម្នាក់ការពារក្តីឱ្យដើមចោទ ម្នាក់ការពារក្តីឱ្យចុងចោទ ។ លោកចៅក្រមហៅពួកគេឱ្យចូលមកជិត ហើយនិយាយតិចៗ ៖ -យើងត្រៀមអារម្មណ៍ដើម្បីបន្តទៀត ចាប់ផ្តើមធ្វើការទាំងអស់គ្នា។ លោកមីមូរី សូកខ្ញុំ១៥.០០០ដុល្លារ ចំណែកលោកហាក្រាវសូកខ្ញុំ១០.០០០ដុល្លារមែនទេ? មេធាវីទាំងពីរឈ្ងោកមុខនៅស្ងៀម ។ លោកចៅក្រមបើកកាបូកលូកយកមូលប្បទានប័ត្រចេញសរសេរលេខ៥.០០០ដុល្លារ ហើយហុចឱ្យលោកមេធាវីឈ្មោះមីមូរី ៖ -នេះ, ខ្ញុំអាប់ជូនវិញ៥.០០០ដុល្លារ ។ -ម៉េចអីចឹង? -ដើម្បីឱ្យខ្ញុំធ្វើការមិនមានចិត្តលំអៀង។ ពេលនេះលោកទាំងពីរសូកខ្ញុំ១០.០០០ដុល្លារដូចគ្នា អីចឹងខ្ញុំត្រូវកាត់ក្តីឈរលើគោលការណ៍យុត្តិធម៌ អត់លំអៀងខាងណាទេ, អ្វីៗវិនិច្ឆ័យតាមរបាយការណ៍ដែលប៉ូលិសបញ្ជូនឡើងមក៕ ==================== ជិតបានតែងតាំង គ្រូបង្វឹកបាល់ទាត់ម្នាក់មានជំងឺធ្ងន់ ដែលពិបាកនឹងឆ្លងផុត ។ មិត្តភក្តិគាត់ដែលជាគ្រូបង្វឹកបាល់ទាត់ដែរ និយាយជាមួយគាត់ ៖ -លោកបងត្រូវខិតខំរកមធ្យោបាយផ្តល់ដំណឹងឱ្យខ្ញុំបានដឹងពីពិភពលោកខាងណោះផងណា។ កន្លះឆ្នាំក្រោយទូរស័ព្ទរោទ៍ឡើង ។ នៅដើមខ្សែខាងនោះ គឺសំឡេងរបស់គ្រូបង្វឹកបាល់ទាត់ដែលបានអនិច្ចកម្ម ៖ -ពិភពដែលខ្ញុំរស់នៅក៏មានបាល់ទាត់ដែរ ។ ពេលនេះ ខ្ញុំមានដំណឹងអាក្រក់មួយល្អមួយចង់ប្រាប់ឯង ។ -បើអីចឹងប្រាប់ដំណឹងល្អមុនមក ។ -លោកបងឯងជិតមានឱកាសដណ្តើមពានរង្វាន់ C1 ជាលើកដំបូងក្នុងជីវិតហើយ ។ -អស្ចារ្យមែន! ចុះដំណឹងអាក្រក់? -ក្រុមបាល់ទាត់ឋាននរក និងក្រុមបាល់ទាត់ឋានសួគ៌ឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្នុងការប្រកួតជម្រុះដណ្តើមយកពានរង្វាន់ C1 ខាងមុខ។ ហេតុនេះសប្តាហ៍ក្រោយលោកបងឯងត្រូវបានយមរាជតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ឋាននរកហើយ៕
កំពង់ផែភ្នំពេញក្នុងបរិបទវប្បធម៌ខ្មែរ
សម័យប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដំបូងបង្អស់ គឺហ្វូណន ដែលចាប់បដិសន្ធិឡើង ដោយឥណ្ឌូវូបនីយកម្ម តាមរយៈពាណិជ្ជអន្តរជាតិ ។ ដូច្នេះហើយបានជាយើង មានការលេចធ្លោឡើងនូវបុរីជាច្រើនដែលជាកំពង់ផែសមុទ្រ ។ យោងតាមកំណត់ហេតុចិនបុរី សមុទ្រទាំងនេះ ដែលសព្វថ្ងៃភាគច្រើនស្ថិតនៅក្នុងដែនដីសណ្តកម្ពុជា ក្នុងឈូងសមុទ្រសៀម និងជ្រោយមលយូ ជាតំបន់ដែនដីគោក ។ បេសកទូតចិន កាំង ថៃ និង យូ ជិន បានរៀបរាប់ឈ្មោះមួយចំនួនដូចជា ទុន ស៊ុន ជាដើម នៅជ្រោយម៉ាឡេ ដែលជាតំបន់ឆ្លងកាត់ទៅកាន់ប្រទេសឥណ្ឌា ។ យ៉ាងណាមិញ គេក៏បានជួបកំពង់ផែសមុទ្រ ...
ស្ថានីយបុរេប្រវត្តិសាស្ត្រ កោះតាមាស នៅបារាយណ៍ខាងលិច
ជនជាតិខ្មែរមានស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន ដែលផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងវប្បធម៌នាបុរេសម័យប្រវត្តិសាស្ត្រ ដែលបានផ្តើមឡើងចាប់តាំងពីមុនស.វទី១ នៃគ.ស ។ ក្នុងចំណោមស្ថានីយបុរប្រវត្តិសាស្ត្រទាំងនោះ គេឃើញមានស្ថានីយ៍ កោះតាមាស ដែលបង្ហាញនូវឫសកែវខ្មែរ ដែលស្ថិតក្នុងចុងសម័យថ្មរំលីង និងដើមសម័យសំរិទ្ធិ ។ ស្ថានីយបុរេប្រវត្តិសាស្ត្រនេះ ស្ថិតនៅផ្ទៃខាងក្នុងនៃបារាយណ៍ខាងលិចចម្ងាយប្រមាណជា ១៣០០ម៉ែត្រ ពីប្រាសាទមេបុណ្យ គឺជាទួលកប់សពមួយដែលពិបាកនឹងសន្មត់ ដោយសារមានទឹកលិច នៅរដូវវស្សា ក្នុងកម្ពស់២ ម៉ែត្រ ។ របកគំហើញខាងបុរាណវិទ្យាបានឲ្យដឹងថា ស្ថានីយបុរេប្រវត្តិសាស្ត្រមានអាយុកាលចន្លោះ១៨០០ ទៅ៩០០ ឆ្នាំមុនគ.ស ។ ការតាំងកាលបរិច្ឆេទនេះគឺ សំអាងលើលទ្ធផលនៃការធ្វើតាំងអាយុកាល ...



